អំពីយើង
អំពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

កសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ

គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលសរសេរជាអក្សរកាត់ថា គ.រ.ឌ. ត្រូវបានរៀបចំឡើង ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញ មុខងារជាសេនាធិការជំនាញជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល (ក.ស.ឌ.) លើការជំរុញការធ្វើបរិវត្តកម្មឌីជីថលនៃដំណើរការការងាររបស់រាជរដ្ឋាភិបាល ទាំងលើទិដ្ឋភាពបច្ចេកទេស និងគោលនយោបាយនៅក្នុងការដឹកនាំ សម្របសម្រួល រៀបចំ អនុវត្ត តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ វិធានការ ស្ដង់ដាបច្ចេកទេស និងផែនការសកម្មភាព ទាក់ទងនឹងការកសាងរដ្ឋាភិបាលឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ គ.រ.ឌ. ក៏មានតួនាទីរក្សា ការពារ និងធានាបាននូវសន្តិសុខព័ត៌មាន និងទិន្នន័យ ជាពិសេសនៅក្នុងវិស័យសាធារណៈ។

DGC

គោលដៅជាយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រ

ដើម្បីសម្រេចបាននូវចក្ខុវិស័យនិងគោលបំណងខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញគោលដៅជាយុទ្ធសាស្ត្រចំនួន៤ និងយុទ្ធសាស្ត្រចំនួន១០ ដូចខាងក្រោម៖

គោលដៅជាយុទ្ធសាស្ត្រទី១៖ ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល

ដែលមានយុទ្ធសាស្ត្រចំនួន៤ ដូចខាងក្រោម៖

យុទ្ធសាស្ត្រទី១:

ការរៀបចំនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល

យុទ្ធសាស្ត្រទី២:

ការរៀបចំនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលសម្រាប់សេវាសាធារណៈ

យុទ្ធសាស្ត្រទី៣:

ការរៀបចំនិងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខឌីជីថល

យុទ្ធសាស្ត្រទី៤:

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាប្រៃសណីយ៍

គោលដៅជាយុទ្ធសាស្ត្រទី២៖ ការកសាងអភិបាលកិច្ចនិងសេវាសាធារណៈឌីជីថល

ដែលមានយុទ្ធសាស្ត្រចំនួន២ ដូចខាងក្រោម៖

យុទ្ធសាស្ត្រទី៥:

ការរៀបចំអភិបាលកិច្ចរដ្ឋាភិបាលឌីជីថល ដូចជា ការរៀបចំនិងកែលម្អគោលនយោបាយ ការរៀបចំនិងកែលម្អក្របខណ្ឌច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការរៀបចំស្តង់ដានិងនិម្មាបនកម្មរដ្ឋាភិបាលឌីជីថល

យុទ្ធសាស្ត្រទី៦:

ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ ដូចជា ការធ្វើឱ្យប្រសើរសេវាពីរដ្ឋាភិបាលទៅរដ្ឋាភិបាល(G2G) ការធ្វើឱ្យប្រសើរសេវាសាធារណៈពីរដ្ឋាភិបាលដើម្បីប្រជាពលរដ្ឋ (G4C) និងការធ្វើឱ្យប្រសើរ​សេវាសាធារណៈពីរដ្ឋាភិបាលទៅធុរកិច្ច(G2B)

គោលដៅជាយុទ្ធសាស្ត្រទី៣៖ ការកសាងសមត្ថភាពនិងនវានុវត្តន៍ឌីជីថល

ដែលមានយុទ្ធសាស្ត្រចំនួន២ ដូចខាងក្រោម៖

យុទ្ធសាស្ត្រទី៧:

ការកសាងមូលធនមនុស្សឌីជីថល

យុទ្ធសាស្ត្រទី៨:

ការលើកកម្ពស់ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថល

គោលដៅជាយុទ្ធសាស្ត្រទី៤៖ ការលើកកម្ពស់កិច្ចសហការនិងភាពជាដៃគូរវាងរដ្ឋនិងឯកជន

ដែលមានយុទ្ធសាស្ត្រចំនួន២ ដូចខាងក្រោម៖

យុទ្ធសាស្ត្រទី៩:

ការរៀបចំកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល

យុទ្ធសាស្ត្រទី១០:

ការលើកកម្ពស់ធុរកិច្ចថ្មីឌីជីថល

ទិដ្ឋភាពទូទៅនៃរដ្ឋាភិបាលឌីជីថល

ទិដ្ឋភាពទូទៅនៃការរៀបចំគោលយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥

Policy Digital Economy
ការរៀបចំនិងប្រព្រឹត្តទៅរបស់ គ.រ.ឌ.

ស្វែងយល់បន្ថែមអំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

តួនាទី និងភារកិច្ចរបស់ គ.រ.ឌ.

យើងមានជំនាញក្នុងការបង្កើតបទពិសោធន៍ឌីជីថលទំនើប ដោយបំលែងប្រតិបត្តិការរដ្ឋាភិបាលបែបប្រពៃណី ឲ្យមានភាពឆ្លាតវៃ ប្រសិទ្ធភាព និងផ្តោតលើប្រជាពលរដ្ឋជាចម្បង។

what we do

រៀបចំនិងជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត គោលការណ៍ និងទិសដៅ តាមសកម្មភាពអាទិភាពនៃការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីដាក់ជូន ក.ស.ឌ. ពិនិត្យនិងសម្រេច

what we do

រៀបចំ សិក្សា ស្រាវជ្រាវ និងជំរុញការផ្សព្វផ្សាយអំពីរដ្ឋាភិបាលឌីជីថល តាមរយៈសិក្ខាសាលា កម្មវិធីផ្សព្វផ្សាយ ទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធនឹងរដ្ឋាភិបាលឌីជីថល

what we do

ពិនិត្យ សិក្សា លើកសំណើ និងផ្តល់យោបល់ជូន ក.ស.ឌ. លើការរៀបចំ ការកែសម្រួល និង/ឬការធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការកសាងរដ្ឋាភិបាលឌីជីថល

what we do

ជំរុញការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកម្មវិធី គម្រោង និងផែនការកសាងរដ្ឋាភិបាលឌីជីថល ដោយមានយន្តការអនុវត្តប្រកបដោយប្រសិទ្ធភាព

what we do

រៀបចំនិងជំរុញការអនុវត្តស្តង់ដាបច្ចេកទេសសម្រាប់ការកសាងរដ្ឋាភិបាលឌីជីថលដើម្បីធានាអន្តរប្រតិបត្តិការនៃប្រព័ន្ធព័ត៌មានឌីជីថលរបស់ក្រសួង ស្ថាប័ន និងវិស័យឯកជន

what we do

សហការ រៀបចំ និងជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់ដំណើរប្រព្រឹត្តទៅ នៃក្រសួង ស្ថាប័ន ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល សម្រាប់អភិបាលកិច្ចនិងសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល

what we do

ដឹកនាំ សម្របសម្រួល សហការ រៀបចំ និងជំរុញការអនុវត្តផែនការកសាងរដ្ឋាភិបាលឌីជីថល ដែលមានវិសាលភាពគ្របដណ្តប់លើអភិបាលកិច្ចនិងសេវាសាធារណៈ តាមរយៈការធ្វើសុខដុមនីយកម្ម ការកំណត់អាទិភាពនៃគម្រោងនានា និងការជំរុញប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ស្របតាមកម្រិតឧត្តមានុពលនិងស្តង់ដាបច្ចេកទេស

what we do

ជំរុញការរៀបចំទិន្នន័យគោល (Base Registry) និងការចែករំលែកទិន្នន័យរវាងក្រសួងស្ថាប័ន និងវិស័យឯកជន សំដៅជំរុញល្បឿននៃការកសាងមូលដ្ឋាន ការចាប់យក និងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល

what we do

រៀបចំផែនការប្រចាំឆ្នាំ រយៈពេលមធ្យម និងវែង ស្របតាមសកម្មភាពអាទិភាពនៃគោលនយោបាយរដ្ឋាភិបាលឌីជីថលដើម្បីលើកសំណើជូន ក.ស.ឌ. ពិនិត្យនិងសម្រេច

what we do

សម្របសម្រួល ពិនិត្យ និងផ្តល់យោបល់បច្ចេកទេសលើគម្រោងរដ្ឋាភិបាលឌីជីថល ដើម្បីបន្តនីតិវិធីអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន

what we do

ពិនិត្យនិងសិក្សាលើគម្រោងបរិវត្តកម្មរដ្ឋាភិបាលឌីជីថលប្រចាំឆ្នាំរយៈពេលមធ្យម និងវែង ដែលស្នើដោយក្រសួង ស្ថាប័ន ស្របតាមផែនការសកម្មភាពអាទិភាពនៃគោលនយោបាយរដ្ឋាភិបាលឌីជីថល ដើម្បីលើកសំណើជូន ក.ស.ឌ. ពិនិត្យនិងសម្រេច

what we do

បង្កើតកិច្ចសហប្រតិបត្តិការក្នុងប្រទេសនិងអន្តរជាតិ លើការកសាងរដ្ឋាភិបាលឌីជីថល

what we do

កៀរគរធនធានហិរញ្ញវត្ថុ ធនធានបច្ចេកទេស និងមូលធនមនុស្សឌីជីថល ដើម្បីកសាងរដ្ឋាភិបាលឌីជីថល

what we do

ជំរុញ សម្របសម្រួល និងគាំទ្រការចូលរួមកសាងរដ្ឋាភិបាលឌីជីថលពីគ្រប់មជ្ឍដ្ឋាន ដើម្បីសម្រេចចក្ខុវិស័យគោលបំណងនិងគោលដៅជាយុទ្ធសាស្រ្តនៃគោលនយោបាយរដ្ឋាភិបាលឌីជីថល

what we do

ជំរុញតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគោលការណ៍ ទិសដៅ ស្តង់ដា កម្មវិធី គម្រោង និងផែនការកសាងរដ្ឋាភិបាលឌីជីថល ដោយកំណត់សូចនាករសមិទ្ធកម្មគន្លឹះ ព្រមទាំងកែសម្រួលសកម្មភាពអាទិភាពតាមការចំាបាច់ និងរៀបចំរបាយការណ៍ជូន ក.ស.ឌ. ពិនិត្យ និងសម្រេច