ចក្ខុវិស័យ
បង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋតាមរយៈការបំប្លែងឌីជីថលនិងលើកកម្ពស់កម្ពុជាឱ្យមានភាពលេចធ្លោលើពិភពលោក
បេសកកម្ម
កសាងរដ្ឋាភិបាលឌីជីថលដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ីសម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចនិងការកែទម្រង់លើគ្រប់វិស័យប្រកបដោយតម្លាភាពនិងភាពជឿទុកចិត្ត សំដៅបង្កើតបរិយាកាសអំណោចផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្ន
គោលដៅយុទ្ធសាស្ត្រ
លើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល កសាងអភិបាលកិច្ចនិងសេវាសាធារណៈឌីជីថល កសាងសមត្ថភាពនិងនវានុវត្តន៍ឌីជីថល លើកកម្ពស់កិច្ចសហការនិងភាពជាដៃគូរវាងរដ្ឋនិងឯកជន
ថ្នាល Verify ជួយលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា កាត់បន្ថយចំណាយនានា និងមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ



(ក្នុងចំណោមប្រព័ន្ធ៥០ជុំវិញពិភពលោក)












