សកម្មភាព គ.រ.ឌ
ឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ “អធិបតេយ្យភាពឌីជីថលរបស់កម្ពុជា គឺជាអធិបតេយ្យភាពជាតិរបស់ប្រទេសកម្ពុជា” អំឡុងពេលកិច្ចសន្ទនាពេលព្រឹកស្ដីពី “អធិបតេយ្យភាពឌីជីថលរបស់កម្ពុជា”
ឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជាង វុត្ថា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ “អធិបតេយ្យភាពឌីជីថលរបស់កម្ពុជា គឺជាអធិបតេយ្យភាពជាតិរបស់ប្រទេសកម្ពុជា - Digital Sovereignty of Cambodia is National Sovereignty of Cambodia” អំឡុងពេលកិច្ចសន្ទនាពេលព្រឹកស្ដីពី “អធិបតេយ្យភាពឌីជីថលរបស់កម្ពុជា” នៅសណ្ឋាគារ TRIBE Phnom Penh។ នៅក្នុងកិច្ចសន្ទនាពេលព្រឹកនេះ ក៏មានការអញ្ជើញថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផងដែរ។

គួរបញ្ជាក់ផងដែរថា កិច្ចសន្ទនាពេលព្រឹកស្ដីពី “អធិបតេយ្យភាពឌីជីថលរបស់កម្ពុជា” ត្រូវបានរៀបចំឡើងដោយ EuroCham Cambodia ក្នុងគោលបំណងពិភាក្សាពីបញ្ហាដែលកំពុងកើតមានទាក់ទងនឹងអធិបតេយ្យភាពទិន្នន័យ និងការប្រើប្រាស់អុីនធឺណិត។