សកម្មភាព គ.រ.ឌ
ឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ “ការជឿទុកចិត្តរបស់អតិថិជន និងអត្តសញ្ញាណឌីជីថល៖ តួនាទីនៃ E-commerce Trustmarks” អំឡុងពេលវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ (The 2nd Cambodia Digital Trade Forum & Online Expo)
ឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញចូលរួម

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជាង វុត្ថា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ “ការជឿទុកចិត្តរបស់អតិថិជន និងអត្តសញ្ញាណឌីជីថល៖ តួនាទីនៃ E-commerce Trustmarks” អំឡុងពេលវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ (The 2nd Cambodia Digital Trade Forum & Online Expo) នៅសាលបុរីកោះពេជ្រ រាជធានីភ្នំពេញ។ កិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន Smart Axiata និងធនាគារអភិវឌ្ឍន៍អាស៊ី ផងដែរ។

🎯 នៅក្នុងកិច្ចពិភាក្សានេះ មានការជជែកពិភាក្សាអំពីវិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce trustmarks) តួនាទីរបស់រដ្ឋាភិបាលនិងវិស័យឯកជនក្នុងការជំរុញការផ្ទៀងផ្ទាត់អត្តសញ្ញាណឌីជីថល និងឧត្តមានុវត្តន៍ក្នុងការពង្រឹងកិច្ចការពារអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញ។