សកម្មភាព គ.រ.ឌ
សកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អំឡុងពេល «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ (The 2nd Cambodia Digital Trade Forum & Online Expo)»
សកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

រាជធានីភ្នំពេញ៖ នាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដាក់តាំងបង្ហាញថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products - DGPs) អំឡុងពេល «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ (The 2nd Cambodia Digital Trade Forum & Online Expo)» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៅសាលបុរីកោះពេជ្រ រាជធានីភ្នំពេញ។

📌 គួរបញ្ជាក់ផងដែរថា វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ នេះ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញកិច្ចពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ក្របខណ្ឌគោលនយោបាយ ការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជំរុញការប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិ ជាពិសេសថ្នាល CambodiaTrade.com របស់ក្រសួងពាណិជ្ជកម្ម។