សកម្មភាព គ.រ.ឌ
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមសិក្ខាសាលាណែនាំស្ដីពី ការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គម្រោងរដ្ឋាភិបាលឌីជីថល
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួម

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គម្រោងរដ្ឋាភិបាលឌីជីថល នៅសណ្ឋាគារ Hyatt Regency Phnom Penh។ សិក្ខាសាលាណែនាំ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ថោង សុពីមករា និង ឯកឧត្តម ចាន់ទីសុធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.រ.ឌ. ព្រមទាំងមន្ត្រីបច្ចេកទេស ក.ប.ទ. និង គ.រ.ឌ. និងក្រុមការងារនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ផងដែរ សរុបប្រមាណ ២០នាក់។

អំឡុងពេលសិក្ខាសាលានេះ ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានចែករំលែកអំពីវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក៏ដូចជាចក្ខុវិស័យនៃការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។

📌 គួរបញ្ជាក់ផងដែរថា សិក្ខាសាលាណែនាំរយៈពេល ២ថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្នុងគោលបំណងពិភាក្សាអំពីការងារបរិវត្តកម្មឌីជីថលសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងរដ្ឋាភិបាលឌីជីថល សំដៅលើកសាងមូលដ្ឋានគ្រឹះរដ្ឋាភិបាលឌីជីថលកម្ពុជា។