សកម្មភាព គ.រ.ឌ
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី DPI COOPERATION in MOTION នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួម

ទីក្រុងញូវយ៉ក៖ នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី DPI COOPERATION in MOTION នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នៅក្នុងកម្មវិធី “DPI COOPERATION in MOTION” នេះ ក៏មានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសដែលជាសមាជិកយុទ្ធនាការ 50-in-5 ទាំងអស់ ដើម្បីអបអរសាទរ និងបង្ហាញអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងអន្តរប្រតិបត្តិការ។

ថ្លែងក្នុងកម្មវិធី DPI COOPERATION in MOTION ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលដែលមានសុវត្ថិភាពនៅប្រទេសកម្ពុជា ដោយបានសង្កត់ធ្ងន់លើការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើថ្នាលនេះផងដែរ។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដាលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

🌏 បច្ចុប្បន្ននេះ មានប្រទេសចំនួន ៣០ រួចមកហើយ ដែលបាននិងកំពុងចូលរួមជាសមាជិកយុទ្ធនាការ 50-in-5 ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ 🇰🇭 ប្រទេសកម្ពុជា បានចូលរួមជាសមាជិកយុទ្ធនាការ 50-in-5 នៅខែកញ្ញា ឆ្នាំ២០២៤។

🎯 គួរបញ្ជាក់ផងដែរថា 50-in-5 គឺជាយុទ្ធនាការសាកលមួយ ដែលប្រមូលផ្ដុំប្រទេសជាច្រើនឱ្យចូលរួមជាមួយគ្នា ដើម្បីជួយពន្លឿននិងធ្វើឱ្យប្រសើរឡើងនូវដំណើរការអនុវត្តការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល តាមរយៈការចែករំលែកបទពិសោធ ឧត្តមានុវត្តន៍ និងបច្ចេកវិទ្យា ដែលអាចជួយកាត់បន្ថយការចំណាយ ជៀសវាងភាពច្រំដែល និងបង្កើនការជិះឥទ្ធិពលវិជ្ជមានជាអតិបរមា។ គោលបំណងនៃយុទ្ធនាការ 50-in-5 នេះ គឺជួយឱ្យប្រទេសចំនួន ៥០ អាចធ្វើការរចនា អនុវត្ត និងពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ដែលមានសុវត្ថិភាព បរិយាបន្ន និងអន្តរប្រតិបត្តិការរបស់ខ្លួន យ៉ាងតិចណាស់មួយ ក្នុងរយៈពេលប្រាំឆ្នាំ គឺនៅចុងឆ្នាំ ២០២៨។