សកម្មភាព គ.រ.ឌ
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីភាពក្នុង “ពិធីប្រគល់វិញ្ញាបនបត្រជំនាញឌីជីថលចាំបាច់ដល់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល”
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតី

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីភាពក្នុង “ពិធីប្រគល់វិញ្ញាបនបត្រជំនាញឌីជីថលចាំបាច់ដល់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល” នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក.ប.ទ. ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តំណាងសាលាភូមិន្ទរដ្ឋបាល និងសិក្ខាកាមជាសិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល ប្រមាណ ២៥០រូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល អំពីកិច្ចការងារធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍវិស័យឌីជីថល ដែលនឹងចូលរួមដ៏សកម្មក្នុងការប្រែក្លាយរបៀបរបបការងារពីបែបប្រពៃណីទៅជាការធ្វើការងារតាមបែបទំនើប កាត់បន្ថយការចំណាយ ពន្លឿនពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក.ប.ទ. មានមហិច្ឆិតាក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាស់ជាអតិបរិមាក្នុងស្ថាប័នរដ្ឋដោយចាប់យកបច្ចេកវិទ្យាឌីជីថលជំនួសវិញ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ទៅលើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថល ដោយរាប់បញ្ចូលទាំងការបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសិស្ស-និស្សិត សំដៅកសាងមូលធនមនុស្សឌីជីថលនៅកម្ពុជា។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការទាំងអស់ ជាពិសេសជំនាញឌីជីថល និងលើកទឹកចិត្តឱ្យប្រើប្រាស់ចំណេះដឹងដែលបានទទួលពីការបណ្តុះបណ្តាលនាពេលនេះទៅប្រើប្រាស់ជាប្រយោជន៍ក្នុងស្ថាប័នរបស់ខ្លួន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។