សកម្មភាព គ.រ.ឌ
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានបន្តពីសាកលវិទ្យាល័យ Harvard ទៅទស្សនកិច្ចនៅ Massachusette Institute of Technology ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ថ្នាល verify.gov.kh
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានបន្តឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានបន្តឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានបន្តឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានបន្ត

ទីក្រុង Cambridge សហរដ្ឋអាមេរិក៖ ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក នាថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា បន្តទស្សនកិច្ចនៅ Massachusetts Institute of Technology - MIT និងបានធ្វើបទបង្ហាញអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន។ verify.gov.kh គឺជាថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការដែលមានបំពាក់បច្ចេកវិទ្យាប្លុកឆេន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រកបដោយសុវត្ថិភាព និងជំនឿទុកចិត្ត។

សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនេះ គណៈប្រតិភូកម្ពុជាក៏បានជួបពិភាក្សាជាមួយ សាកលវិទ្យាល័យ Harvard, Harvard Kennedy School (HKS), Harvard Graduate School of Education និង វិទ្យាស្ថានបច្ចេកវិទ្យា Massachusette (Massachusetts Institute of Technology - MIT) ផងដែរ។ គណៈប្រតិភូកម្ពុជាបានជម្រាបជូនពីថ្នាល verify.gov.kh ដែលផ្នែកមួយនៃការពន្លឿនការបរិវត្តកម្មឌីជីថលនៅកម្ពុជា និងត្រូវបានដាក់នៅលើឯកសារឌីជីថល ដើម្បីផ្ទៀងផ្ទាត់ជាង 2លាន ឯកសាររួចមកហើយ និងបានក្លាយជាថ្នាលកម្រិតពិភពលោកមួយដែលអាចទុកចិត្តបាន និងមាននវានុវត្តន៍ក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។ លើសពីនេះ គណៈប្រតិភូកម្ពុជា បានចែករំលែកនូវសមិទ្ធិផលសំខាន់ៗ នៃថ្នាល verify.gov.kh ដែលបានពង្រីកខ្លួនទៅកាន់ប្រទេសឡាវ ហ្វីលីពីន និងទីម័រផងដែរ។