សកម្មភាព គ.រ.ឌ
ឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញដឹកនាំវគ្គបណ្ដុះបណ្ដាលស្ដីពី៖ ការប្រើប្រាស់ផ្ទាំងគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន (Health Facilities Management System Dashboard)
ឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជាង វុត្ថា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញដឹកនាំវគ្គបណ្ដុះបណ្ដាលស្ដីពី៖ ការប្រើប្រាស់ផ្ទាំងគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន (Health Facilities Management System Dashboard) នៅទីស្ដីការក្រសួងសុខាភិបាល។ វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត សុិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីបច្ចេកទេសនៃក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋាន គ.រ.ឌ. សរុបប្រមាណ ១៥នាក់។

អំឡុងពេលវគ្គបណ្ដុះបណ្ដាលនេះ មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន គ.រ.ឌ. បានធ្វើបទបង្ហាញស្ដីពីរបៀបប្រើប្រាស់ ស្វែងរក និងពិនិត្យមើលផ្ទាំងគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជនទូទាំងប្រទេស ជូនមន្ត្រីបច្ចេកទេសនៃក្រសួងសុខាភិបាល។ លើសពីនេះទៅទៀត ឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញប្រគល់ ផ្ទាំងគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន នេះជូនក្រសួងសុខាភិបាលផងដែរ។