សកម្មភាព គ.រ.ឌ
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “មជ្ឈមណ្ឌលទិន្នន័យ និងដំណោះស្រាយឌីជីថល៖ ការស្វែងយល់អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងថាមពលប្រកបដោយប្រសិទ្ធភាពនិងចីរភាពនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ”
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួម

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “មជ្ឈមណ្ឌលទិន្នន័យ និងដំណោះស្រាយឌីជីថល៖ ការស្វែងយល់អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងថាមពលប្រកបដោយប្រសិទ្ធភាពនិងចីរភាពនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង សុពីមករា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.រ.ឌ. តំណាងពីក្រុមហ៊ុន Schneider Electric និងសហការី និងក្រុមការងារបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន គ.រ.ឌ. សរុបប្រមាណ ២០នាក់ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

អំឡុងពេលសិក្ខាសាលានេះ លោក Johnathan Yau ប្រធានក្រុមធុរកិច្ចផ្នែកថាមពលឌីជីថល អតិថិជន និងដៃគូដំណោះស្រាយ ប្រចាំតំបន់អាស៊ីបូព៌ា និងប្រទេសជប៉ុន និង លោក Christophe Bruno DESMARAIS ស្ថាបត្យករផ្នែកដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Schneider Electric បានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ (១)កម្មវិធីគ្រប់គ្រងថាមពល (២)AI និងផលប៉ះពាល់នៃ AI នៅក្នុងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ និង (៣)និរន្តរភាពនៅក្នុងមជ្ឈមណ្ឌលទិន្នន័យផងដែរ។

🎯 គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំែលកចំណេះដឹងនិងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថល ដោយផ្ដោតលើការរួមបញ្ចូល AI ក៏ដូចជាការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពនិងចីរភាពនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ។