សកម្មភាព គ.រ.ឌ
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងជាវាគ្មិនក្នុងកិច្ចសន្ទនាគោលនយោបាយស្ដីពី៖ ការផ្សារភ្ជាប់នវានុវត្តន៍នឹងគោលនយោបាយ - បញ្ញាសិប្បនិម្មិត បរិស្ថានសាកល្បង ការធានារ៉ាប់រងសុខភាពជាសកល និងអភិបាលកិច្ច (Policy Dialogue: Aligning Innovation with Policy - AI, Sandboxes, UHC and Governance) អំឡុងពេលវេទិកា “EuroCham Healthcare Forum and Innovation Exhibition 2025”
ឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានអញ្ជើញចូលរួម

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណ:កម្មាធិការរដ្ឋាភិបាលឌីជីថល ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងជាវាគ្មិនក្នុងកិច្ចសន្ទនាគោលនយោបាយស្ដីពី៖ ការផ្សារភ្ជាប់នវានុវត្តន៍នឹងគោលនយោបាយ - បញ្ញាសិប្បនិម្មិត បរិស្ថានសាកល្បង ការធានារ៉ាប់រងសុខភាពជាសកល និងអភិបាលកិច្ច (Policy Dialogue: Aligning Innovation with Policy - AI, Sandboxes, UHC and Governance) អំឡុងពេលវេទិកា “EuroCham Healthcare Forum and Innovation Exhibition 2025” នៅសណ្ឋាគារ 𝗦𝗨𝗡 & 𝗠𝗢𝗢𝗡 𝗥𝗶𝘃𝗲𝗿𝘀𝗶𝗱𝗲 𝗛𝗼𝘁𝗲𝗹 ដោយមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញផ្នែកសុខាភិបាល អ្នកនវានុវត្តន៍ឌីជីថល និងអ្នកផ្តល់សេវាហិរញ្ញវត្ថុផងដែរ។

នៅក្នុងកិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល ឯកឧត្ដមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” និង លោក ឈុត ឡាយវាសនា អនុប្រធានលេខាធិការដ្ឋានគាំពារសង្គមឌីជីថល នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រព័ន្ធគាំពារសង្គម ហើយធ្វើការសម្របសម្រួលដោយលោកបណ្ឌិត 𝗘𝗹𝗶𝗮𝘀 𝗘𝗻𝗴𝗲𝗹𝗸𝗶𝗻𝗴 សហប្រធានគណៈកម្មាធិការថែទាំសុខភាព EuroCham ប្រធានផ្នែកសុខភាពឌីជីថលនៅ Intercare Health Group និងជាទីប្រឹក្សាប្រព័ន្ធសុខភាព GIZ។