សកម្មភាព គ.រ.ឌ
អបអរសាទរ ប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ាន
អបអរសាទរ ប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ានអបអរសាទរ ប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ានអបអរសាទរ ប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ានអបអរសាទរ ប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ានអបអរសាទរ ប្រទេសទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ាន

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ តាមរយៈការអញ្ជើញរបស់ ឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជាង វុត្ថា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមកម្មវិធី Cocktail ក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការក្លាយជាសមាជិភាពទី ១១ នៃសមាគមន៍អាស៊ានរបស់ប្រទេសទីម័រឡេស្ដេ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

គួរបញ្ជាក់ផងដែរថា កាលពីខែមករា ឆ្នាំ២០២៥ នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល” ដែលក្នុងកិច្ចសហប្រតិបត្តិការនោះ ក៏មានការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ផងដែរ។