សកម្មភាព គ.រ.ឌ
សកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អំឡុងពេល «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥»
សកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលសកម្មភាពខ្លះៗនៅស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

រាជធានីភ្នំពេញ៖ នាថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដាក់តាំងបង្ហាញថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products - DGPs) អំឡុងពេល «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥» នៅមជ្ឈមណ្ឌលកោះពេជ្រ។

🎯 គួរបញ្ជាក់ផងដែរថា «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥» នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងដូចជា៖
(១) បង្កើតជាវេទិកាជំនួបដ៏ធំរវាងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្ដុះបណ្ដាល និងប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ
(២) បង្កើនការយល់ដឹង បណ្ដុះផ្នត់គំនិត និងផ្សព្វផ្សាយពីការបង្កើនផលិតភាពការងារ ដើម្បីជំរុញឱ្យអ្នកចូលរួមមើលឃើញខ្លួនឯងជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មដែលកំពុងជំរុញផលិតភាព និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈកិច្ចពិភាក្សាស្ដីពីការចែករំលែកបទពិសោធដោយវាគ្មិនជំនាញក្នុងវិស័យការងារ និងបច្ចេកវិទ្យា
(៣) បង្កើតជាវេទិកាតភ្ជាប់បណ្ដាញទំនាក់ទំនងក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដាល អ្នកស្វែងរកការងារ សិស្ស និស្សិត និងក្រសួង ស្ថាប័នដែលបានចូលរួមពិព័រណ៍។

ក្រុមការងារអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ពិតជាមានសេចក្ដីសោមនស្សរីករាយដែលបានឃើញការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្ស និស្សិត យុវជន និងសាធារណជនទាំងអស់ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥នេះ។ 🙏🏻 សូមអរគុណចំពោះការចូលរួមទស្សនាស្តង់ពិព័រណ៍គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល! 👋🏻 ក្រុមការងារសង្ឃឹមថានឹងបានជួបគ្នាជាថ្មីនៅក្នុងព្រឹត្តិការណ៍ផ្សេងៗទៀតនាពេលខាងមុខនេះ!